ស្រស់ស្អាតណាស់! នេះហើយជាឈុតតំណាងជាតិ ដែល Miss Earth Cambodia 2018 នឹងយកចេញទៅប្រកួតនៅហ្វីលីពីន

ស្រស់ស្អាតណាស់! នេះហើយជាឈុតតំណាងជាតិ ដែល Miss Earth Cambodia 2018 នឹងយកចេញទៅប្រកួតនៅហ្វីលីពីន

ក្រោយពីប្រទេសកម្ពុជាបានចាប់ផ្តើមនាំយុវតីខ្មែរជាច្រើនរូបយកទៅប្រកួតប្រជែងសម្រស់លើឆាកអន្តរជាតិ និងមានការកោតសរសើរពីសំណាក់មហាជនចំពោះសម្រស់យុវតីជំនាន់ថ្មី។ ដោយ កញ្ញា កែវសេង លីហួរ កញ្ញាឯកកម្ពុជាលេខ២ ឆ្នាំ២០១៧ ក្លាយជាបវរកញ្ញាផែនដីកម្ពុជាឆ្នាំ២០១៨ នឹងធ្វើជាតំណាងប្រទេសកម្ពុជាចូលរួមក្នុងការប្រកួត បវរកញ្ញាផែនដីឆ្នាំ២០១៨ (Miss Earth) នៅប្រទេសហ្វីលីពីន នាចុងឆ្នាំនេះ។ កញ្ញា កែវ សេងលីហួរ មានកម្ពស់ ១ម៉ែត្រ៧២ មានដើមកំណើតនៅរាជធានីភ្នំពេញ បានបង្ហាញរូបភាពជាច្រើនសន្លឹក ដែលជាឈុតតំណាងជាតិ មានឈ្មោះថា “មាតាធម្មជាតិ” ដែលទម្រង់បែបបទនៃការរចនាសម្លៀកបំពាក់ប្រពៃណីជាតិដ៏ប្រណិតនេះ ត្រូវបានរចនាឡើងដោយ Madam Botiques Amy ក្រោមប្រធានបទ “មាតាធម្មជាតិ”។

ការរចនាត្រូវបានគ្របដណ្តប់នូវអត្ថន័យដ៏ជ្រាលជ្រៅ ដែលផ្តោតសំខាន់ទៅលើ និមិត្តរូបនៃក្តីសង្ឃឹម និង ការគោរពរបស់មនុស្សទូទាំងសកល។ ឈុតសម្លៀកបំពាក់ដ៏ល្អប្រណិតនេះ ត្រូវបានបំផុសគំនិតដកស្រង់ចេញពីទម្រង់នៃរូបចម្លាក់ ដែលត្រូវបានចារលើផ្ទាំងសិលានៃប្រសាទដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រកម្ពុជា។ រួមបញ្ជូលជាមួយនិងទ្រង់ទ្រាយក្បូរក្បាច់ដ៏ល្អអនេកនៃដើមឈើ ដែលត្រូវបានចារឆ្លាក់លើប្រាសាទអង្គរវត្ត ក៏ដូចជាទម្រង់នៃការរចនាតាំងពី ក្រោយសម័យអង្គរ សតវត្សន៍ទី ១៥ បួករួមជាមួយគំនិតច្នៃប្រឌិត សហ័ស្សសម័យនៃស្នាដៃកូនខ្មែរនាពេលបច្ចុប្បន្ននេះ បង្កើតចេញជាឈុត “មាតាធម្មជាតិ” នេះឡើង។ បែនផែននៃការរចនាត្រូវបានប្រើប្រាស់នូវគំនិតកែច្នៃចេញពីវត្ថុធាតុដើមក្នុងស្រុក ដែលមានដូចជាសំពត់សូត្រ ផាមួង រួមជាមួយនិងការរចនាធ្វើដោយ ខ្មុក ដែលជាស្នាដៃរចនារបស់កូនខ្មែរយើងដែលមានជំនាញច្បាស់លាស់៕