៥សន្លឹក ខេមរៈ សិរីមន្ត នាំកូនស្រីទៅវត្តធ្វើបុណ្យទាំងស្នាមញញឹមបិទមាត់មិនជិត ថ្ងៃកាន់បិណ្ឌទី ៤

៥សន្លឹក ខេមរៈ សិរីមន្ត នាំកូនស្រីទៅវត្តធ្វើបុណ្យទាំងស្នាមញញឹមបិទមាត់មិនជិត ថ្ងៃកាន់បិណ្ឌទី ៤

តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ត ទោះបីជាចូលសិល្បៈយូរឆ្នាំរហូតបានរៀបការមានគ្រួសារហើយក្ដី ក៏លោកនៅតែមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីខ្លាំង ដោយទទួលបាននូវការគាំទ្រពីសំណាក់ពុកម៉ែបងប្អូនគ្រប់ស្រទាប់។ ក្រៅពីជោគជ័យនៅក្នុងអាជីពជាអ្នកចម្រៀង ខេមរៈ សិរីមន្ត ក៏មានគ្រួសារមួយដែលមានភាពកក់ក្តៅ និងមានសុភមង្គល ដោយទទួលបាននូវចំណងដៃកូនប្រុសស្រីចំនួន ២នាក់ ទៀតផង។ ស្ថិតក្នុងរដូវកាលកាន់បិណ្ឌនេះ ខណៈដែលតារាផ្សេងៗ ទៅវត្តជាមួយក្រុមគ្រួសារ តារាប្រុសរូបនេះក៏មិនឲ្យចាញ់តារាដទៃដែរ។

ជាក់ស្ដែង កាលពីព្រឹកមិញនេះ ត្រូវជាថ្ងៃកាន់បិណ្ឌទី ៤ លោក បាននាំកូនស្រីទៅវត្តជាមួយគ្នាយ៉ាងសប្បាយរីករាយ និងមានក្ដីសុខ។ ជាមួយនឹងគ្នានេះ ខេមរៈ សិរីមន្ត ក៏បានបង្ហោះរូបជាច្រើនសន្លឹកជាមួយនឹងសារពោលថា៖ «បានមួយវត្តហើយជាមួយសំណព្វចិត្ត កូនមន្តស្រ្តី សូមជូនបុណ្យទៅអ្នកទាំងអស់គ្នាផង»។ រូបទាំងនេះ បានធ្វើឲ្យមហាជនកោតសរសើរដល់រូបលោក ដែលជាឪពុកដើរតួនាទីបានល្អ តែងតែឆ្លៀតពេលជាមួយគ្រួសារទោះបីជាការងារសិល្បៈមមាញឹកយ៉ាងណាក្ដី៕