មិនមែនលំៗ ទេ! ថៃបង្អួតឈុតតំណាងជាតិរបស់ Miss Grand Thailand 2018 គ្រាន់តែឃើញក៏ដឹងថាចាយពេលសម្រិតសម្រាំងមិនតិចដែរ

មិនមែនលំៗ ទេ! ថៃបង្អួតឈុតតំណាងជាតិរបស់ Miss Grand Thailand 2018 គ្រាន់តែឃើញក៏ដឹងថាចាយពេលសម្រិតសម្រាំងមិនតិចដែរ

កម្មវិធីប្រកួតសម្រស់ កញ្ញាឯក Miss Grand International 2018 នឹងប្រព្រឹត្តធ្វើឡើងនាថ្ងៃទី 25 ខែតុលា ឆ្នាំ២០១៨ ខាងមុខ នៅប្រទេសមីយ៉ាន់ម៉ា។ ដោយក្នុងនោះ មានការចូលរួមប្រកួតពីបវរកញ្ញាឯកតំណាងប្រទេសនិមួយៗ កំពុងត្រៀមខ្លួនចូលទៅប្រកួតបន្តផងដែរ។ យ៉ាងណាមិញ ថ្មីៗ នេះ ប្រទេសថៃ ក៏បានធ្វើការបង្ហាញនូវឈុតតំណាងជាតិរបស់ខ្លួនទៅកាន់មហាជនផងដែរ។

ជាក់ស្ដែង មុននេះបន្តិច Miss Grand Thailand 2018 នាង Namoey Chanaphan វ័យ ២៤ឆ្នាំ បានគ្រងនូវឈុតតំណាងជាតិប្រទេសខ្លួន ដែលនឹងត្រៀមយកទៅប្រកួត បង្អួតពីក្បូរក្បាច់រចនា រំលេចដោយពណ៌ទឹកមាស និងខ្មៅ មើលទៅសម្រិតសម្រាំងមិនតិចឡើយ។ ចង់ដឹងច្បាស់ សូមទស្សនារូបភាពខាងក្រោម៖