យ៉ែម សំអូន ដឹកដៃ សូ ដានីតា តំណាងឲ្យប្រទេសកម្ពុជា​ទៅផ្សព្វផ្សាយវប្បធម៌ខ្មែរដល់ប្រទេសកូរ៉េ

យ៉ែម សំអូន ដឹកដៃ សូ ដានីតា តំណាងឲ្យប្រទេសកម្ពុជា​ទៅផ្សព្វផ្សាយវប្បធម៌ខ្មែរដល់ប្រទេសកូរ៉េ

តារាសម្តែងស្រី កញ្ញា សូ ដានីតា និងលោក យ៉ែម សំអូន ហាក់ដូចជានៅតែឡើងកូដខ្ពស់ក្នុងវិថីសិល្បៈខ្លាំងមិនចាញ់តារាស្រករក្រោយ ខណៈដែលកញ្ញា សូ ដានីតា ទើបតែត្រលប់មកពីក្រៅប្រទេស រីឯលោក យ៉ែម សំអូន កាន់តំណែងជាតួសម្ដែងឲ្យរឿងភាគខ្មែរជាច្រើនរឿង។ យ៉ាងណាមិញ ថ្មីៗ នេះ តារាប្រុសស្រីទាំង ២ រូបនេះ បានចាប់ដៃគ្នា ត្រៀមទៅសម្ដែងនៅប្រទេសកូរ៉េ តំណាងឲ្យប្រទេសកម្ពុជា ដើម្បីធ្វើការផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់បងប្អូននៅទីនោះផងដែរ។

ជាក់ស្តែង ក្នុងគណនីហ្វេសប៊ុករបស់កញ្ញា សូ ដានីតា បានសរសេរបញ្ជាក់ថា៖ «ចាំជួបគ្នាទាំងអស់បងប្អូននៅប្រទេសកូរ៉េ សូមជួយគាំទ្រយើងខ្ញុំទាំង២នាក់ផងបងប្អូន។ យើងខ្ញុំទាំង២នាក់គឺទៅតំណាងក្នុងនាមតំណាងប្រទេសកម្ពុជា ផ្សព្វផ្សាយវប្បធម៌របស់ប្រទេសកម្ពុជាយើង»៕