លង់ហើយ! ថ្ងៃកាន់បិណ្ឌ សុគន្ធ និសា ទៅវត្តអារាម បង្ហាញម៉ូតសម្លៀកបំពាក់សាមញ្ញ តែមានភាពទាក់ទាញខ្លាំង

លង់ហើយ! ថ្ងៃកាន់បិណ្ឌ សុគន្ធ និសា ទៅវត្តអារាម បង្ហាញម៉ូតសម្លៀកបំពាក់សាមញ្ញ តែមានភាពទាក់ទាញខ្លាំង

កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា ទោះបីជាបានបញ្ចប់ជីវិតនៅលីវរៀបអាពាហ៍ពិពាហ៍រួចហើយក្តី ប៉ុន្តែ សុគន្ធ និសា នៅតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ដោយបានចេញបទចម្រៀងថ្មីៗ សម្តែងនៅតាមខនសឺត និងទទួលការថតរឿងភាគថ្មីៗរបស់ទូរទស្សន៍ហង្សមាស។

មានភាពមមាញឹកជាមួយនឹងការងារក្តី ប៉ុន្តែនៅថ្ងៃកាន់បិណ្ឌទី៣នេះ សុគន្ធ និសា ក៏នៅតែឆ្លៀតទៅវត្តអារាមដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឈ និងធ្វើការបិណ្ឌបាត្រផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ សុគន្ធ និសា បានស្លៀកឈុតប្រពៃណីអាវស សំពត់ហូលពណ៍ខៀវ ដែលបង្ហាញភាពទន់ភ្លន់បែបនារីខ្មែរ។ ដោយ សុគន្ធ និសា បានបង្ហោះរូបភាពព្រមទាំងបានសរសេរថា៖ “សូមជូនបុណ្យបងប្អូនជនរួមជាតិទាំងអស់​ អោយសុខសប្បាយ​ សំណាងល្អទាំងអស់គ្នា​ ជាពិសេសមានសុខភាពល្អចាកផុតជំងឺគ្រប់ប្រភេទទាំងអស់”៕