មិននឹកស្មានថាស្ងាត់ពីការងារសិល្បៈ ឡុង លីគ័ង្គ តែងតែធ្វើការងារជួយអ្នកផ្ទះ ចុះស្រែ ស្ទូង និងដឹកកណ្ដាប់

មិននឹកស្មានថាស្ងាត់ពីការងារសិល្បៈ ឡុង លីគ័ង្គ តែងតែធ្វើការងារជួយអ្នកផ្ទះ ចុះស្រែ ស្ទូង និងដឹកកណ្ដាប់

តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស កុមារា ឡុង លីគ័ង្គ កំពុងតែមានប្រជាប្រិយភាពខ្លាំង ទោះបីជាទើបតែប្រឡូកក្នុងវិស័យសិល្បៈក្តី ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាមួយរយៈនេះ ឡុង លីគ័ង្គ បានស្ងប់ស្ងាត់ពីការឡើងច្រៀងនៅតាមឆាកតន្រ្តី និងបញ្ចេញបទចម្រៀងថ្មីៗ ។

យ៉ាងណាមិញកាលពីម្សិលមិញនេះ ឡុង លីគ័ង្គ បានបង្ហាញពីរឿងរ៉ាវពិត និងស្ថានភាពពិត ដែលកុមារារូបនេះ បានប្រើប្រាស់ជីវិតសាមញ្ញ ចុះស្រែ ស្ទូង ធ្វើការងារផ្ទះ បន្ទាប់ពីទំនេរពីការងារសិល្បៈ និងការសិក្សារៀនសូត្រ។ ដោយ ឡុង លីគ័ង្គ បានសរសេរនៅលើហ្វេសប៊ុកផេករបស់ខ្លួនថា៖ “បងៗដឹងពីប្រវត្តិរបស់អូនទេ នេះហើយជាផ្នែកមួយនៃរសជាតិជីវិតរបស់អូន អូនតែងតែជួយស្ទូង និងដឹកកណ្ដាប់ បច្ចុប្បន្នក៏នៅតែឆ្លៀតជួយការងារអ្នកផ្ទះដែរ”៕