សាហាវ! រ៉ូលីន លេង challenge ស្ទាយថតរូប fallingstars ដែលកំពុងល្បី ផ្អើលអស់អ្នកគាំទ្រ

សាហាវ! រ៉ូលីន លេង challenge ស្ទាយថតរូប fallingstars ដែលកំពុងល្បី ផ្អើលអស់អ្នកគាំទ្រ

មហាជនច្បាស់ជាជ្រាបច្បាស់នូវ challengeថ្មី ប្រចាំឆ្នាំ២០១៨គឺ fallingstars ដែលជាដំបូងឡើយត្រូវបាន កូនអ្នកមាននិយមលេង ដោយធ្វើជាដួលផ្កាប់មុខបង្អួតនូវទ្រព្យសម្បត្តិ ហើយការលេង challenge ស្ទាយថតរូប fallingstars នេះបានកើតឡើងដំបូងនៅប្រទេសរុស្សី កាលពីប៉ុន្មានខែមុននេះ។

fallingstars challenge នេះកំពុងតែល្បីទូទាំងពិភពលោក ដោយមានទាំងតារាបរទេសជាច្រើនបានថតបង្ហោះទៅលើបណ្តាញសង្គម ហើយនៅពេលនេះក៏បានល្បីដល់កម្ពុជា។ ជាក់ស្តែងណាស់មិនបង្អង់យូរ តារាពហុជំនាញ លោក រ៉ូលីន បានបង្ហោះរូបភាព fallingstars challenge ធ្វើឲ្យអ្នកគាំទ្ររបស់លោកបង្ហាញនូវការភ្ញាក់ផ្អើល និងអស់សំណើចជាខ្លាំងចំពោះរូបថតរបស់លោក។ ដោយ​ រ៉ូលីន បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា៖ “តារាជិះសុីក្លូរច្រឡំស្មានតែឡានsport មានអីទាក់ជើងផ្គាប់មុខ​ hit like if you see something #fallingstars #rolinmissphotocity”៕