ខ្លាំង! ស្រីម៉ុច ឈប់ស្លៀកប៊ីគីនី លេងស្លៀកសារ៉ុងឈរនៅមាត់ឆ្នេរសមុទ្រធ្វើរំភើយ

ខ្លាំង! ស្រីម៉ុច ឈប់ស្លៀកប៊ីគីនី លេងស្លៀកសារ៉ុងឈរនៅមាត់ឆ្នេរសមុទ្រធ្វើរំភើយ

អតីតតារាសម្ដែងស្រីមានប្រជាប្រិយភាព អ្នកនាង សាវ៉ាត សុវណ្ណី ហៅស្រីម៉ុច កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ទោះបីជាអ្នកនាង ស្រីម៉ុច បានលាឈប់ពីសិល្បៈជាង១០ឆ្នាំណាស់មកហើយ។ អ្នកនាងក៏បានរៀបអាពាហ៍ពិពាហ៍មានកូនប្រុសស្រីទាំង៣រូបដ៏គួរឲ្យស្រលាញ់ និងស្វាមីដែលស្រលាញ់ថ្នាក់ថ្នម ហើយអតីតតារាសម្តែងរូបនេះក៏ត្រូវបានគេមើលឃើញថាពិតជាមានគ្រួសារមួយដែលពោរពេញដោយសុភមង្គល។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ ស្រីម៉ុច បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ក្រោយពីឃើញរូបភាពអ្នកនាង ស្លៀកសារ៉ុងនៅមាត់សមុទ្រ។ ដោយអ្នកនាង​បានសរសេររៀបរាប់ថា៖ “ទាល់តែចឹងបានស្រលាញ់វប្បធម៍ប្រពៃណី សមជាស្ដ្រីខ្មែរ អត់បានទេស្រីម៉ុចអើយ។ នាងអត់មានខ្នងរឺខ្សែអីទេ អញ្ចឹងមិនថានាងសុីរឺជុះដេកដើរនៅផ្ទះនាង ផុសក្នុង Facebook នាង ក៏មិនបានដែល ជាងកុម្មុយនីស្តទៀត ធ្វើម៉េចបើត្រូវនាំកូនមកលេងទឹក ហើយចូលចិត្តថតរូបផុស ព្រោះអីណាយើងវាមានរូបរាងគួរសមដែលចឹងថតផុសទុកមើលពេលចាស់ទៅ ។ តែអ្នកស្រុកខ្ញុំអត់បានរេកុំថាឡើយនាងឯងធ្វើអី ជារឿងផ្ទាល់ខ្លួនក៏ត្រូវតែខុស។ សំខាន់ចុះទឹកអត់បាន តែទៅជិតហ្នឹង ក៏មិនបានវាផ្លុំកញ្ចែរដូចឯងហ្នឹង សត្វចំលែក ទៅជិតទឹកសមុទ្រវាចឹង តិចហៅអ្នកស្រុកយើងមកជេរពួកឯងឡូវហ្នឹង ស្រុកអ្នកឯងលេខមួយសឹងគ្រប់មុខ តែស្រុកយើង ជេរ ឈ្នានីស ចាក់រុក ច្រណែន ហើយតែស្ករគឺថាបាន រាល់ឆ្នាំគ្មានអ្នកណាដណ្ដើមបានរេចា”៕