លោកខេមរៈ សេរីមន្ត ប្រកាសសុំឲ្យបងប្អូនជូនពរប្អូនស្រីខេមរៈ ស្រីពៅ ព្រោះពេលខាងមុខនេះ គាត់ត្រូវឆ្លងកាត់ការវះកាត់ដ៏គ្រោះថ្នាក់មួយ

លោកខេមរៈ សេរីមន្ត ប្រកាសសុំឲ្យបងប្អូនជូនពរប្អូនស្រីខេមរៈ ស្រីពៅ ព្រោះពេលខាងមុខនេះ គាត់ត្រូវឆ្លងកាត់ការវះកាត់ដ៏គ្រោះថ្នាក់មួយ

មុននេះបន្តិចលោកខេមរៈ សេរីមន្ត បានបង្ហោះរូបថត ប្អូនស្រីរបស់លោក គឺកញ្ញាខេមរៈ ស្រីពៅ ដែលស្ថិតនៅលើគ្រែមន្ទីរពេទ្យ។ លោកបានសរសេររៀបរាប់យ៉ាងដូចនេះថា៖ ” ជាច្រើនឆ្នាំមកនេះប្អូនស្រីដ៏កំសត់ម្នាក់នេះមិនដែលចង់ឃើញ Fan ដែលគាំទ្រគាត់ពិបាកចិត្តព្រោះតែស្ថានភាពជំងឺរបស់គាត់ឡើយ។

គាត់ចង់ឃើញ Fan គាត់រីករាយគ្រប់ពេលវេលា តែក្នុងនាមខ្ញុំជាបងប្រុសរបស់គាត់ ចង់ប្រាប់បងប្អូនទាំងអស់គ្នាថានៅពេលខាងមុខនេះ គាត់ត្រូវឆ្លងកាត់ការវះកាត់ដ៏គ្រោះថ្នាក់មួយ។ ខ្ញុំជាបងប្រុសជូនពរប្អូនអោយឆ្លងផុតពេលវរលាដ៏លំបាក់នេះ បើបងប្អូនស្រលាញ់នឹងគាំទ្រគាត់សូមជូនពរគាត់អោយឆ្លងផុតគ្រោះនេះផងដើម្បីគាត់មានសុខភាពល្អមកបំពេញការងារសិល្បះវិញណា៕” ប្រភពហ្វេសបុកលោកខេមរៈ សេរីមន្ត