ទ្រាំលែងបាន! ម្តាយថៃ នារីសុជាតា ទម្លាយរូបភាពកូនស្រីចូលរោងការ ក្រោយមានអ្នកហែកហួរថា កូនស្រីមានកូន តែប្តីមិនដឹងនៅឯណា

ទ្រាំលែងបាន! ម្តាយថៃ នារីសុជាតា ទម្លាយរូបភាពកូនស្រីចូលរោងការ ក្រោយមានអ្នកហែកហួរថា កូនស្រីមានកូន តែប្តីមិនដឹងនៅឯណា

កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលមានការចុះផ្សាយព្រោងព្រាត និងមានការរិះគន់ខ្លាំងចំពោះការស្លៀកពាក់របស់ អតីត Freshie ថៃ នារីសុជាតា (Fi yata) កូនស្រីលោកអនុរដ្ឋលេខាធិការក្រសួងវប្បធម៌ ថៃ នរៈសត្យា និងអ្នកស្រី ងិន ម៉ានីយ៉ា។ ក្រៅពីមានការរិះគន់ ដោយប្រើប្រាស់ពាក្យមិនសមរម្យដល់កូនស្រីរបស់ខ្លួន អ្នកស្រី ងិន ម៉ានីយ៉ា ថែមទាំងបាននិយាយថា អតីត Freshie ថៃ នារីសុជាតា មានកូនប៉ុន្តែមិនដឹងស្វាមីនៅឯណាបានបង្ហោះសារឆ្លើយតបទៅកាន់ពាក្យរិះគន់ ដោយអ្នកស្រី ងិន ម៉ានីយ៉ា បានបង្ហោះរូបភាព ព្រមទាំងបានសរសេរថា៖

“ម្នាក់ៗមានកូនប្រុសកូនស្រីដែលតែនិយាយមើលងាយវាយប្រហារគេសាហាវសាហាវណាស់។ ដូចកូនប្រុសខ្ញុំអញ្ចឹងទោះបីគ្នាកែហើយក៏នាំគ្នាយកមកហែកហួរគ្មានការពិចារណា ឯកូនស្រីខ្ញុំក៏រៀបការត្រឹមត្រូវ ថាក្មេងចុះមិនដឹងខ្យល់មានមនុស្សចាស់មិនដឹងខ្យល់ដែរ។ សូមជំរាបថា ចៅប្រុសខ្ញុំ មិនមែនកូនអត់ខាន់ស្លាទេ សូមជ្រាប គ្រាន់តែពួកគេបែកចែកផ្លូវគ្នា។ សូមកុំភ្លេចថាអ្នកឯងក៏មានកូនប្រុសកូនស្រីដែរណា ប្រយ័ត្នកម្មពារ ព្រោះកម្មពារមិនទៅណាឆ្ងាយទេសងវិញលឿនៗណាស់មុនធ្វើអីគិតមុខក្រោយនិងគ្រលាស់អណ្ដាតឲ្យបានសព្វគ្រប់សិនចាំបើកប្រហោងមាត់និយាយដើមគេ។ ចង់ឃើញរូបថតកូនស្រីខ្ញុំរៀបការទេ? សង្ឃឹមថាអស់លោកអ្នកដែលចូលរួមមិនទាន់ភ្លេចកាលហ្នុងក៏មានអ្នកសារព័ត៍មានចូលរួមយ៉ាងច្រើនដែរ”៕