Miss Grand កម្ពុជា ២០១៨ ឌីលីកា ស្អាតទាំងក្នុងឈុតប៊ីនីគី និងឈុតប្រពៃណី មិនចាញ់បវកញ្ញាស្រុកគេទេ

Miss Grand កម្ពុជា ២០១៨ ឌីលីកា ស្អាតទាំងក្នុងឈុតប៊ីនីគី និងឈុតប្រពៃណី មិនចាញ់បវកញ្ញាស្រុកគេទេ

កម្មវិធីប្រកួតសម្រស់ មិះសហ្រ្គេនខេមបូឌា ២០១៨ (Miss Grand Cambodia 2018) បានរកឃើញម្ចាស់មកុដគឺកញ្ញា ឌី លីកា។ កញ្ញា ឌី លីកា មាន អាយុ២១ឆ្នាំ កម្ពស់ ១ម៉ែត្រ៧២ មានស្រុកកំណើតនៅខេត្តកំពង់ចាម ជាអតីតសិស្សវិទ្យាល័យក្រូចឆ្មារ។ យ៉ាងណាមិញក្រោយពីមានការបង្ហោះវីដេអូណែនាំខ្លួន ដោយបង្ហាញនូវទីកន្លែងមុខព្រះបរមរាជវាំង និងទីកន្លែងជាច្រើននៅក្នុងរាជធានី ភ្នំពេញ ក៏មានការបង្ហាញរូបថតនៅក្នុងឈុតប្រពៃណី ក៏ដូចជាឈុតប៊ីគីនី ដែលបង្ហាញនូវស្នាមញញឹមដ៏ស្រស់ស្អាត និងទាក់ទាញ។

កញ្ញា ឌី លីកា ជា Miss Grand Cambodia 2018 នឹងតំណាងអោយកម្ពុជាទៅចូលរួមប្រកួត Miss Grand International 2018 នៅប្រទេសមីយ៉ាន់ម៉ា ខាងមុខនេះ ដោយការប្រកួតនឹងចាប់ផ្តេីមនៅថ្ងៃទី០៥ ដល់ថ្ងៃទី២៥ ខែតុលា។ តេី កញ្ញា ឌី លីកា អាចកែប្រែប្រវត្តិសាស្ត្របានទេ? ខណៈដែលកម្ពុជាមិនដែលបានជាប់ចូល Top ម្ដងណាឡេីយ ក្នុងការប្រកួតកម្មវិធី Miss Grand International អស់រយៈពេលបួនឆ្នាំកន្លងមកនេះ៕