រ៉ូបសមោសរមួយឈុតនេះ មាស សុខសោភា ស្លៀកហើយស្អាតយ៉ាងហ្នឹងអ្នកណាឃើញក៏លាន់មាត់

រ៉ូបសមោសរមួយឈុតនេះ មាស សុខសោភា ស្លៀកហើយស្អាតយ៉ាងហ្នឹងអ្នកណាឃើញក៏លាន់មាត់

តារាចម្រៀងស្រីប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា ដែលមានឈ្មោះបោះសម្លេងជាច្រើនឆ្នាំមកហើយ ប៉ុន្ដែសមត្ថភាពរបស់ កញ្ញា មាស​ សុខសោភា ពុំមានការថមថយអ្វីសោះឡើយ នៅតែអាចរក្សាភាពល្បីល្បាញរបស់ខ្លួនដដែល។​ មិនត្រឹមតែប៉ុណ្ណោះកញ្ញា មាស សុខសោភា ក៏នូវតែរក្សារូបសម្រស់របស់ខ្លួនយ៉ាងស្រស់ស្អាត ហើយជាពិសេសតារាចម្រៀងរូបនេះតែងតែមានភាពលេចធ្លោខ្លាំងជាមួយនឹងការតុបតែងខ្លួនចូលរួមក្នុងកម្មវិធីនានា។

ជាក់ស្តែងនៅថ្ងៃនេះ មាស សុខសោភា បានបង្ហាញវត្តមានក្នុងកម្មវិធីមួយ ដោយស្លៀកឈុតសមោសររ៉ូបវែងពណ៍ស ចំហរដើមទ្រូងបង្ហាញគល់ទ្រូងទ្រលុកទ្រលន់ គួរឲ្យខ្នាញ់តែម្ដង។ ដែលរឹតតែធ្វើឲ្យសម្រស់របស់ តារាស្រីរូបនេះស្អាតថែមមួយកម្រិត ហើយក៏ទទួលបានកាសរសើរពីទស្សនិកជនមិនដាច់ពីមាត់ថែមទៀតផង៕ ចង់ដឹងថាស្អាតយ៉ាងណានោះ តោះមើលរូបភាពខាងក្រោមនេះ៖