ធនាគារជាតិនៃកម្ពុជាចេញមុខបកស្រាយ ក្រោយមានការរិះគន់ចំពោះការចេញក្រដាសប្រាក់ថ្មី

ធនាគារជាតិនៃកម្ពុជាចេញមុខបកស្រាយ ក្រោយមានការរិះគន់ចំពោះការចេញក្រដាសប្រាក់ថ្មី

យោងអនុក្រឹត្យលេខ ៦២ អនុក្រ.បក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ បានប្រកាសស្តីពីការចេញផ្សាយធនប័ត្រប្រភេទ ២ម៉ឺន​រៀល គំរូថ្មី។ ដោយតាមការសម្រេចពីរដ្ឋាភិបាល អនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្រដាសប្រាក់២ម៉ឺន​រៀល​ គំរូថ្មី ទូទាំងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃដែលបានចេញផ្សាយ។

ក្រោយពីបានប្រកាសក៏មានការរិះគន់ពីសំណាក់មហាជនឲ្យលើកឡើងថាចេញក្រដាសប្រាក់ថ្មីៗញឹកញាប់, មានរូបរាងទំហំ និង​ពណ៌អាចច្រឡំនឹង ក្រដាសប្រាក់ដទៃទៀត ជាដើម។ យ៉ាងណាមិញធនាគារជាតិនៃកម្ពុជា ក៏បានជម្រាបទៅកាន់សាធារណៈជនថា “នៅកម្ពុជា ធនាគារជាតិនៃកម្ពុជាបោះក្រដាស ២០០០០ រៀល នេះ បានតែពីរដងទេ បើរាប់ចាប់តាំងពីឆ្នាំ១៩៩៥មក គឺ ឆ្នាំ១៩៩៥ ពណ៌ក្រហម ឆ្នាំ២០០៨ គឺមានពណ៌ខៀវ។

 

 

 

នៅឆ្នាំ២០១៨ មានការចេញក្រដាសប្រាក់២ម៉ឺន​រៀល គំរូថ្មី គឺមាន​ពណ៌ស៊ីជំពូ ពណ៌​ផ្កាឈូក និងពណ៌​តោ្នត ការ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៦៥ យាងចូល ៦៦ព្រះវស្សា៕