ស្អាតៗណាស់! ទូច ស្រីល័ក្ខ ដាក់លក់ឈុតដែលច្នៃចេញពីសារ៉ុង សាមញ្ញស្អាតបែបថ្លៃថ្នូរ

ស្អាតៗណាស់! ទូច ស្រីល័ក្ខ ដាក់លក់ឈុតដែលច្នៃចេញពីសារ៉ុង សាមញ្ញស្អាតបែបថ្លៃថ្នូរ

អ្នកនាង ទូច ស្រីល័ក្ខ ជាតារាសម្ដែង និងកំពុងតែចាប់អាជីពជាតារាចម្រៀងដែលមានសមត្ថភាព ទទួលបាននូវការគាំទ្រជាច្រើនពីសំណាក់អ្នកគាំទ្រ។ យ៉ាងណាមិញមួយរយៈនេះ ទូច ស្រីល័ក្ខ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ក្រោយពីបានធ្វើការឡើងឆាក រួមទាំងបានស្លៀកសម្លៀកបំពាក់ ដែលច្នៃចេញពីសារ៉ុង។ ខណៈដែលមានគាំទ្រខ្លាំងបែបនេះ ធ្វើឲ្យអ្នកនាង ទូច ស្រីល័ក្ខ បានបើកហាងសម្រាប់លក់សំលៀកបំពាក់ ធ្វើពីក្រណាត់សារុង។ យ៉ាងណាមិញ ទូច ស្រីល័ក្ខ ក៏បានបន្តបង្ហោះឈុតដែលច្នៃពីសារ៉ុងជាម៉ូតបន្ថែមទៅក្នុងហ្វេសប៊ុកផេករបស់ខ្លួន បង្ហាញនូវភាពស្រស់ស្អាត និងទាក់ទាញ ជាពិសេស ទូច ស្រីល័ក្ខ បានបញ្ជាក់ថាលក់ក្នុងតម្លៃសមរម្យទៀតផង នេះជាលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង 015365524។ តោះមកមើលរូបភាពនៅខាងក្រោមនេះ៖