ទូច ស្រីល័ក្ខ ដាក់វីដេអូផ្តាំទៅមនុស្សប្រុសមួយចំនួនតូច ដែលមិនយល់ពីចិត្តប្រពន្ធ គិតថាការងារផ្ទះងាយស្រួល

ទូច ស្រីល័ក្ខ ដាក់វីដេអូផ្តាំទៅមនុស្សប្រុសមួយចំនួនតូច ដែលមិនយល់ពីចិត្តប្រពន្ធ គិតថាការងារផ្ទះងាយស្រួល

តារាសម្ដែង និងជាពិធីការនី ដែលមានកេរ្តិ៍ឈ្មោះល្បីមួយរូប បានចូលប្រឡូកក្នុងសិល្បៈអស់ពេលជាយូរ ហើយក៏ទទួលបានការស្រលាញ់រាប់អាន ជាច្រើនពីសំណាក់ទស្សនិកជន គឺអ្នកនាង ទូច ស្រីល័ក្ខ។ បើទោះបីជាអ្នកនាង ទូច ស្រីល័ក្ខ បានលះបង់ជីវិតនៅលីវរបស់ខ្លួន ហើយកសាងគ្រួសារក៏ដោយ ក៏តារាមួយរូបនេះ នូវតែមិនបោះបង់ អាជីពជាអ្នកសិល្បៈរបស់ខ្លួនដែរ។

យ៉ាងណាមិញថ្មីៗនេះ ទូច ស្រីល័ក្ខ បានបញ្ចេញនូវវីដេអូថ្មីមួយផ្តាំទៅបុរសៗមួយចំនួនដែលចូលចិត្តគិតថាការងារផ្ទះជាការងារមួយដែលមើលទៅងាយស្រួល និងធ្វើដដែលៗ។  ដោយ  ទូច ស្រីល័ក្ខ  បាននិយាយថានាងទទួលស្គាល់ការងារផ្ទះធ្វើដដែលៗមែនប៉ុន្តែមានការនឿយហត់ខ្លាំងណាស់ គឺធ្វើមិនចេះចប់មិនចេះហើយ ទាំងមើលកូន បោះសម្អាតផ្ទះ ទៅផ្សារធ្វើម្ហូប ជាដើម។ ក្នុងនាមជាម្តាយ ជាស្ត្រីមួយរូប ទូច ស្រីល័ក្ខ គ្រាន់តែចង់ឲ្យមនុស្សប្រុសមួយចំនួនតូចងាកមកស្រលាញ់ យកចិត្តទុកដាក់ចំពោះភរិយា និងជួយកិច្ចការក្នុងផ្ទះ ដោយបញ្ឈប់ការយល់ឃើញថាមនុស្សប្រុសធ្វើការងារផ្ទះ គឺជារឿងគួរឲ្យខ្មាសគេបំផុត។ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖