លក្ខណៈពិសេសនៃក្រដាសប្រាក់ ២០០០០រៀល គំរូថ្មី

លក្ខណៈពិសេសនៃក្រដាសប្រាក់ ២០០០០រៀល គំរូថ្មី

ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៦៥ យាងចូល ៦៦ព្រះវស្សា រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា បានបញ្ចេញធនប័ត្រ (ក្រដាសប្រាក់) ប្រភេទ ២០០០០ រៀល គំរូថ្មី ព្រមទាំងបង្ហាញនូវលក្ខណៈសម្គាល់នៃធនប័ត្រប្រភេទ ២០០០០ រៀល គំរូថ្មីនេះ។

ជាពិសេសយោងតាមសេចក្តីប្រកាសលក្ខណៈនៃធនបត្រប្រភេទ ២០០០០ រៀល គំរូថ្មីនេះ គឺនៅផ្នែកខាងឆ្វេង មានលេខ “២០០០០” ព្រាលៗបោះពុម្ភតាមបន្ទាត់បញ្ឈរព្រមទាំងមាននិមិត្តសញ្ញាពិសេសសម្រាប់ជនពិការភ្នែកនៅពីក្រោមនោះ និងនៅកៀនខាងឆ្វេងមានបន្ទះហូឡូក្រាមទំហំ ១០មម ប្រកបដោយបច្ចេកវិទ្យាទំនើបនិងស្តង់ដារកម្រិតខ្ពស់កាត់ទទឹងក្រដាសប្រាក់ពីលើដល់ក្រោម។ ដើម្បីជ្រាបកាន់តែច្បាស់សូមអានសេចក្តីប្រកាស របស់ធនាគារជាតិនៃកម្ពុជា ដូចខាងក្រោម៕