ត្រេកអរណាស់! កុមារា ធឿន បូរី ដែលល្បីថាសម្លេងដូចលោក កែវ សារ៉ាត់ ត្រូវឧកញ៉ា ស្រី ចាន់ថន ជួយធានាចេញថ្លៃវះកាត់ព្យាបាលជម្ងឺទាំងស្រុង

ត្រេកអរណាស់! កុមារា ធឿន បូរី ដែលល្បីថាសម្លេងដូចលោក កែវ សារ៉ាត់ ត្រូវឧកញ៉ា ស្រី ចាន់ថន ជួយធានាចេញថ្លៃវះកាត់ព្យាបាលជម្ងឺទាំងស្រុង

ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet’s Group ជាឧកញ៉ាមួយរូបដែលមហាជនបានជ្រាបរួចមកហើយថា តែងតែធ្វើនូវអំពើសប្បុរសធម៌ជាច្រើននៅក្នុងសង្គម។ យ៉ាងណាមិញដោយដឹងថា កុមារា ធឿន បូរី ដែលល្បីថាសម្លេងពីរោះដូច លោក កែវ សារ៉ាត់ បានធ្លាក់ខ្លួនឈឺ រហូតដល់ត្រូវការវះកាត់ ប៉ុន្តែក្រុមគ្រួសារមានជីវភាពខ្វះខាត នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នេះ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសថាលោកបានបញ្ជូនធឿន បូរី ទៅព្យាបាលវះកាត់នៅមន្ទីរពេទ្យ ដោយលោកជាអ្នកចេញថ្លៃព្យាបាល ស្នាក់នៅពេទ្យទាំងស្រុង។ដោយ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះរូបភាព ព្រមទាំងសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ “ដោយមើលឃើញនូវការឈឺចាប់ និងការខ្វះខាតរបស់គ្រួសារតារាចំរៀង ធឿន បូរី ខ្ញុំបាទបានសម្រេចចិត្តបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការវះកាត់ព្យាបាលជំងីប្រចាំកាយរបស់គាត់ នឹងជួយឧបត្ថម្ភទាំងស្រុងទៅលើថ្លៃសំរាកព្យាបាល និងការវះកាត់ ការហូបចុក និងការស្នាក់នៅក្នុងមន្ទីរពេទ្យ។ ហើយក៏សូមអរគុណដល់លោកវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យដែលបានខិតខំយកចិត្តទុកដាក់ធ្វើអោយការវះកាត់ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ”៕

 

ឧកញ៉ា ស្រី ចាន់ថន ជាមួយនឹង កុមារា ធឿន បុរី (ពេជ្រ ថៃ, ឡុង លីងគ័ង្គ និងកូនប្រុស ឧកញ៉ា ស្រី ចាន់ថន)