ហេង នរៈកក្កដា ទប់ទឹកភ្នែកស្ទើរតែមិនបាន ពេលឮគេនិយាយគ្នារឿងទិញកាដូជូនម្តាយ

ហេង នរៈកក្កដា ទប់ទឹកភ្នែកស្ទើរតែមិនបាន ពេលឮគេនិយាយគ្នារឿងទិញកាដូជូនម្តាយ

កាលពីកំឡុងខែមីនា តារាសម្តែងលោក ហេង នរៈកក្កដា បានជួបទុក្ខធ្ងន់ក៏ព្រោះតែម្តាយជាទីស្រលាញ់បានលាចាកលោក ។ ក្រោយពីម្តាយរបស់លោកទទួលមរណភាព គេសង្កេតឃើញតារាប្រុសរូបនេះ ពិតជាកើតទុក្ខជាពន់ពេក រហូតដល់ថ្នាក់បង្ហោះរូបភាពម្តាយរួមទាំងសាររំជួលចិត្តជាច្រើន។យ៉ាងណាមិញនៅក្នុងទិវាមាតា តារាប្រុសរូបនេះបានបង្ហោះរូបភាពម្តាយ ព្រមទាំងបានសរសេរសារនៅលើបានបង្ហាញអារម្មណ៍ទុក្ខសោក នៅពេលដែលឮគេនិយាយគ្នាអំពីការទិញកាដូជូនម្តាយក្នុងថ្ងៃគុណមាតា ដោយលោកបានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ “ល្ងាចមិញខ្ញុំបានទៅញុាំអី ហេីយខ្ញុំបានឃេីញប្តីប្រពន្ធមួយគូគាត់បាននិយាយគ្នាអំពីរឿងទិវាគុណម្តាយ គាត់បានជជែកគ្នាថា អូនយេីងចេញពីញុាំអីយេីងទៅទិញផ្កាជូនអ្នកម្តាយយេីងព្រោះថាថ្ងៃនេះជាថ្ងៃទិវាបុណ្យម្តាយ យេីងត្រូវតែសងគុណម្តាយយេីងទាន់គាត់នៅមានជីវិត។ ចំណែកខ្ញុំគ្រាន់តែលឺចឹងខ្ញុំចង់ស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន ខ្ញុំប្រឹងទប់ណាស់ព្រោះខ្ញុំមិនចង់អោយគេឃេីញថាខ្ញុំទន់ខ្សោយ ខ្ញុំទប់រហូតដល់ផ្ទះទេីបខ្ញុំយំ ខ្ញុំស្តាយក្រោយណាស់ដែលអ្នកម៉ែខ្ញុំបានទៅចោលខ្ញុំ។

តាំងពីម៉ែបានទៅចោលកូនជាងពីរខែមកនេះកូនមិនដែលសប្បាយឲ្យលះម្តងណានោះទេ នៅក្នុងខួរក្បាលកូននៅគិតអំពីម៉ែ ហេីយកូនតែងតែកុហកខ្លួនឯងថាម៉ែទៅលេងស្រុកបន្តិចទៀតម៉ែមកវិញហេីយ។ កូនមិនដែលគិតថាម៉ែបានស្លាប់ចោលកូននោះទេ នៅក្នុងចិត្តកូននៅតែរង់ចាំផ្លូវម៉ែត្រឡប់មករកកូនវិញ ទោះបីវាមិនអាចកេីតឡេីងក៏ដោយក៏កូននៅតែចាំផ្លូវម៉ែមកវិញដែរម៉ែ ម៉ែចិត្តអាក្រក់ណាស់ ម៉ែទុុកអោយកូនក្លាយជាក្មេងកំព្រាម្តាយ កូននឹកម៉ែណាស់ Happy Mother Day”។ ក្រោយពីបង្ហោះសារបែបនេះ មានអ្នកគាំទ្រជាច្រើន បានជួយផ្តល់កម្លាំងចិត្តដល់តារាសម្តែងប្រុសរូបនេះ ឲ្យរឹងមាំឡើងវិញ។ គួរបញ្ជាក់ផងដែលថាម្តាយរបស់ ហេង នរៈកក្កដា បានទទួលមរណភាពដោយសារជម្ងឺរោគាពាធ បន្ទាប់ពីម្តាយរបស់លោកបានធ្លាក់ខ្លួនឈឺជាច្រើនខែ ព្រមទាំងឆ្លងកាត់ការវះកាត់ជាច្រើនដងផងដែរ៕