“អស់ល្បិចពេលស្នេហ៍អូន” បទថ្មីរបស់ ខេម ជាបទលំនាំពីបទចិន ដែលកំពុងល្បីខ្លាំង (មានវីដេអូ)

“អស់ល្បិចពេលស្នេហ៍អូន” បទថ្មីរបស់ ខេម ជាបទលំនាំពីបទចិន ដែលកំពុងល្បីខ្លាំង (មានវីដេអូ)

តារាចម្រៀងប្រចាំផលិតកម្មថោន លោក ខេម ជាតារាចម្រៀងដែលកំពុងទទួលបានការគាំទ្រពីសំណាក់ពុក ម៉ែបងប្អូនខ្មែរទាំងក្នុងស្រុក និងក្រៅស្រុក។ ក្នុងនោះផងដែរថ្មីៗនេះ ខេម បានបញ្ចេញនូវបទចម្រៀងថ្មីមួយក្រោមចំណងជើង “អស់ល្បិចពេលស្នេហ៍អូន” ដោយទទួលនូវការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំងនូវទឹកដមសម្លេងរបស់តារាប្រុសរូបនេះ។

យ៉ាងណាមិញក៏មានការលើកឡើងថាបទចម្រៀងនេះ គឺជាការលំនាំបទដើមជាបទចិនមានចំនងជើង “wo men bu yi yang” ដែលជាបទចម្រៀងកំពុងតែល្បីល្បាញខ្លាំងនៅក្នុងប្រទេសចិន និងបណ្តាប្រទេសអាស៊ី។ ទោះបីជាបទចម្រៀង “អស់ល្បិចពេលស្នេហ៍អូន” របស់ ខេម ជាបទដែលចម្លងពីបទចិនក្តី ប៉ុន្តែនៅតែមានការកោតសរសើរគាំទ្រពីមហាជន ព្រមគ្នាជាមួយនឹងការរិះគន់ចំពោះការចម្លងផងដែរ៕