ក្រោយផ្ទុះរឿងពាក់ព័ន្ធនឹងគ្រឿងញៀន ប៊ុត សីហា ទៅធ្វើតេស្តទឹកនោម ដើម្បីរកការពិត ហើយលទ្ធផលបង្ហាញថា…

ក្រោយផ្ទុះរឿងពាក់ព័ន្ធនឹងគ្រឿងញៀន ប៊ុត សីហា ទៅធ្វើតេស្តទឹកនោម ដើម្បីរកការពិត ហើយលទ្ធផលបង្ហាញថា…

កាលពីថ្ងៃទី២១ ខែកុម្ភៈ កន្លងទៅនេះ អតីតម្ចាស់ពានរង្វាន់ The Voice Cambodia ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប៉ុន្តែក្រោយការឃាត់ខ្លួននោះ លោក ប៊ុត សីហា បានចេញមុខបកស្រាយថា ខ្លួនមិនបានប្រព្រឹត្តបទល្មើស រឺប្រើគ្រឿងញៀនដូចអ្វី ដែលពាក្យចុះផ្សាយនោះឡើយ។ ផ្ទុយទៅវិញ លោកគឺជាភ្នាក់ងារសម្ងាត់របស់ស្នងការក្នុងការចុះបង្ក្រាបពួកញៀនថ្នាំនោះទេ។

ក្រោយកើតមានករណីនេះ លោក ប៊ុត សីហា ក៏បានទៅធ្វើតេស្តទឹកនោម ដើម្បីបញ្ចប់ចម្ងល់របស់មហាជន ហើយលោកបានបង្ហាញលទ្ធផលធ្វើតេស្តនៅលើបណ្តាញសង្គមជាសាធារណៈ ព្រមទាំងសារក្តៅចិត្តមួយថែមទៀត។ នេះជាសម្រង់ពាក្យសំដី ដែលលោក ប៊ុត សីហា បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក “លទ្ធផល់​ដែលខ្ញំុបានទៅធ្វេី​​​​​តេទឹកនោម​​​ កាលពីថ្ងៃទី 12/03/2018 តែខ្ញំុទុក្ខធូរៈផ្ទាល់ខ្លួនរវល់ ចឹងអត់បាន Post ប្រាប់ពួកបងៗ ​អ្នកសារពណ៍មានដែលនិយាយគ្មានការសាកសួរច្បាស់លាស់ពីបុគ្គលដែលមានឈ្មោះពាក់ពាននៅក្នុងហេតុការនោះដូចជាខ្ញុំអីជាដេីម.. និយាយអោយស្រួលស្តាប់ម៉ង់ទៅគឺ​​ ,(ពួកអាពណ៍មានមិនពិត​ &​ ពណ៍មានក៏មិនចំពណ៍មាន​​ គឺនិយាយអោយចំទៅ (មានតែនិយាយដេីមគេនឹងហែកកកេណ្ថ៍ដេីមគេសោះ)​ ផ្សាយចេញមក​​ ​​ដេីម្បីយ បព្ចេញ កំហឹងគុំគួនរបស់ខ្លួន ដែលមិនខ្វល់ពីអ្នកណាទាំងអស់..មិនខ្វល់ពីរឿងនោះពិត​ ពិតរឺក៏មិនពិត។ #សំខាន់អោយតែបាន​ បំផ្លាញ់អណគត់​ នឹង កេឈ្មោះមនុស្សម្នាក់ នោះ..*(មាសសុទ្ធមិនខ្លាច់ភ្លេីងទេ)”