ខ្មែរយើងមានទឹកចិត្តបែបនេះ! តារាហ្វេសប៊ុក Kaka kh ធ្វើឲ្យពិភពលោកក្តុកក្តួល និងកោតសរសើរព្រោះតែ…(មានវីដេអូ)

ខ្មែរយើងមានទឹកចិត្តបែបនេះ! តារាហ្វេសប៊ុក Kaka kh ធ្វើឲ្យពិភពលោកក្តុកក្តួល និងកោតសរសើរព្រោះតែ…(មានវីដេអូ)

តារាហ្វេសប៊ុក Kaka KH Australia ដែលជាជនជាតិខ្មែរ មានទឹកដីកំណើតនៅប្រទេសអូស្ត្រាលី បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមកោតសរសើរជាខ្លាំង។ ក្រោយនាងបានចេញមុខមកជួយបងប្អូនប្រុសពីរនាក់ដែលរងគ្រោះ រងរបួសជាទម្ងន់ដោយសារចោរប្លន់យកកាបូបលុយ ខណៈជនរងគ្រោះទំាងពីរបានស្រែកអោយគេជួយយកខ្លួនទៅមន្ទីរពេទ្យ តែគ្មាននរណាម្នាក់ចេញមុខមកជួយពួកគេទំាងពីរនាក់ឡើយ។ ភាពក្លាហាន និងមានទឹកចិត្តសប្បុរសធម៌បែបនេះ ធ្វើឲ្យមានការចុះផ្សាយពីបណ្តាសារព័ត៌មានល្បីៗទូទាំងពិភពលោកបានចុះផ្សាយកោតសរសើរ ចំពោះទឹកចិត្តរបស់  ម៉ូនីកា ហៅ Kaka kh។យោងតាមការចុះផ្សាយរបស់សារព័ត៌មាន 7 News Melbourne បានឲ្យដឹងថាហេតុការណ៍នេះបានកើតឡើងនៅថ្ងៃព្រហស្បត៍ នាវេលាម៉ោង ១រំលងអាធ្រាត (ម៉ោងក្នុងតំបន់) នា​ឯសួនច្បារ Noble ផ្លូវ Green Street នៅទីក្រុង មែលបិន ប្រទេសអូស្ត្រាលី។ ជនរងគ្រោះទាំងពីរនាក់បងប្អូនត្រូវបានជើងកាងមួយក្រុម បានវាយធ្វើបាប រហូតដល់របួសបែកក្បាលធ្ងន់ធ្ងរ ក្រោយពេលអ្នកទាំងពីរបានបដិសេធមិនព្រមប្រគល់កាបូបលុយឲ្យទៅជនបង្កទាំងនោះ។ តារាហ្វេសប៊ុក kaka kh បានធ្វើការផ្តល់បទសម្ភាសន៍ទៅអ្នកយកការណ៍ព័ត៌មានថា “ជនរងគ្រោះទាំងពីររូបនេះ បានប្រាប់ខ្ញុំថា ពួកគេត្រូវបានកាប់ ទទួលរងការឈឺចាប់ជាខ្លាំង”។ នៅពេលដែលឃើញឈាមហូរឥតឈប់ដូច្នោះខ្ញុំក៏រត់សំដៅទៅផ្ទះយកកន្សែងរុំត្រង់កន្លែងឈាមហូរ និងហៅឡានសង្គ្រោះបន្ទាន់យកជនរងគ្រោះទាំងពីរទៅមន្ទីរពេទ្យ”។ ម្តាយរបស់ជនរងគ្រោះទាំង២នោះ​ ក៏បានមកជួបនឹង kaka kh ដើម្បីធ្វើការអរគុណ និងចាត់ទុកជាវីរៈនារី ដែលជួយសង្គ្រោះដល់កូនប្រុសទាំងពីររបស់ខ្លួន។ គួរបញ្ជាក់ផងដែលថាជនបង្កមួយក្រុម ដែលបានធ្វើការប្លន់យកលុយ និងប្រើអំពើហិង្សាវិះនឹងធ្វើឲ្យជនរងគ្រោះទាំងពីរនាក់បងប្អូនអស់ជីវិត។ ប៉ូលីសពុំទាន់បានធ្វើការចាប់បានជនបង្កណាម្នាក់ឡើយ ព្រោះតែក្រោយកើតហេតុភ្លាមជនទាំងនោះបាននាំគ្នារត់គេចខ្លួនអស់ ដោយពេលនេះប៉ូលីសក៏កំពុងតែធ្វើការសុើបអង្កេតស្វែងរកជនបង្កទាំងនោះផងដែរ៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

ទីតាំងកើតហេតុ ជនរងគ្រោះម្នាក់ដែលរងរបួសធ្ងន់

ម្តាយជនរងគ្រោះ និង Kaka kh