ចំណងដៃចុងក្រោយរបស់ Jonghyun “Only One You Need” ត្រៀមចេញនៅដើមឆ្នាំ ២០១៨ ខាងមុខ (មានវីដេអូ)

ចំណងដៃចុងក្រោយរបស់ Jonghyun “Only One You Need” ត្រៀមចេញនៅដើមឆ្នាំ ២០១៨ ខាងមុខ (មានវីដេអូ)

ការស្លាប់ទាំងវ័យក្មេងរបស់តារាចម្រៀងកូរ៉េ Kim Jonghyun បង្ករនូវសោកនាដកម្មដ៏ធំមួយសម្រាប់អ្នកគាំទ្រ និងប្រជាជនកូរ៉េ។ ប៉ុន្តែអ្វីដែលគួរឲ្យស្ដាយនោះគឺ មិនថ្ងៃធ្វើអត្តឃាតប៉ុន្មានថ្ងៃ Jonghyun បានប្រគុំតន្រ្តីទោល ដោយបានច្រៀងនូវបទថ្មី ត្រៀមនឹងបញ្ចេញឆ្នាំ ២០១៨ ខាងមុខនេះទៀតផង។ បើតាមការឲ្យដឹងរបស់ហ្វេន បទចម្រៀងមួយនេះ មានចំណងជើងថា “Only One You Need” ជាចម្រៀងដែលនិយាយពីរបស់មួយដែលបាត់បង់ទៅពីរាងកាយ តែនៅមានអារម្មណ៍ដូចជាវានៅដូចដើម។

Jonghyun ថែមទាំងបាននិយាយកំឡុងពេលសម្ដែងថា ខ្លួននិពន្ធបទនេះឡើងបំណងមិនចង់ឲ្យគ្រប់គ្នាកុំសោកសៅ ពេលដែលអ្នកឈឺចាប់ព្រោះមនុស្សដែលអ្នកស្រលាញ់ចាកចេញទៅ។ តាមការឲ្យដឹងរបស់ក្រុមហ៊ុន SM បានឲ្យដឹងថា បទចម្រៀងនេះ ក៏បានថតជា MV រួចរាល់ងស់ហើយ គឺចាំតែថ្ងៃចេញនៅខែមករា ឆ្នាំ ២០១៨ នេះ តែប៉ុណ្ណោះ។ ខាងក្រោមនេះ ជាចម្រៀងដែលហ្វេនថតបានក្នុងកំឡុងពេលចូលរួមតន្រ្តី៖

ប្រភព៖ koreaboo